ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាជនខ្មែរ និងម្ចាស់អាជីវកម្ម foodpanda បានសម្រេចចិត្តពង្រីកបន្ថែមទៀតនៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ជាខេត្តទី១២ ក្រុមហ៊ុនដឹកជញ្ជូន foodpanda នឹងទៅដល់ចាប់ពីចុងខែមេសានេះ បន្ទាប់ការបើកសេវាកម្មរបស់ខ្លួននៅខេត្តបន្ទាយមានជ័យកាលពីដើមខែ។

ការពង្រីកសេវាកម្មរបស់ខ្លួនឥតឈប់ឈរតាមខេត្តនាៗក្នុងប្រទេសកម្ពុជា គោលបំណងធំរបស់ foodpanda នៃការពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ខេត្តពោធិ៍សាត់នៅក្នុងស្ថានការនេះនៃការរីករាលដាលកូវីដ១៩នេះ គឺរំពឹងចង់សហគ្រាសតូច និង មធ្យម ដែលកំពុងតែជួបនូវបញ្ហាដ៏លំបាកនេះនាពេលបច្ចុប្បន្ន។ លើសពីនេះទៅទៀត foodpanda ក៏អាចចូលរួមជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ក្នុងខេត្តមួយនេះ ឲ្យរួចផុតពីការប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន តាមរយៈការលើកទឹកចិត្តឲ្យបងប្អូនយើងបន្តអនុវត្តតាមការណែនាំរដ្ឋាភិបាលជៀសវាងការចេញពីផ្ទះបើមិនចាំបាច់ ដោយអាចប្រើប្រាស់កម្មវិធី foodpanda សម្រាប់កុម្ម៉ង់អាហារ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗជាមួយសេវាកម្មរហ័សទាន់ចិត្ត និងសុវត្ថិភាពបំផុត។ ជាពិសេសជាមួយការប្រើប្រាស់នូវមុខងារការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយ អាហារភេសជ្ជៈ នឹង ដឹកជូនដល់មុខផ្ទះតែម្តង។

ចាប់ពីថ្ងៃទី ២៨ ខែមេសា នេះ អ្នកពោធិ៍សាត់នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗ តាមកម្មវិធី foodpanda ព្រមជាមួយការផ្តល់នូវសេវាកម្មរហ័សទាន់ចិត្ត។ រឺងតែពិសេសជាងនេះទៀតfoodpanda ក៏មានជាកាដូពិសេសជូនដល់អ្នកពោធិ៍សាត់ទាំងអស់គ្នាផងដែរ៖
•ប្រើកូដ « HELLOPS» ដើម្បីទទួលបាន ៥០% off រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។ នេះជាការផ្តល់ជូនពិសេសសម្រាប់អតិថិជនថ្មីក្នុង ខេត្តពោធិ៍សាត់ តែប៉ុណ្ណោះ។

ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយ នៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រ យ៉ាងច្រើន ក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូន រហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និង ការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។ ចឹងចាំអីទៀត ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។ អ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេកបុករបស់ foodpanda ៕

សូមកុំភ្លេចអនុវត្តអោយបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។

