កូវីដ-១៩

ញាក់សាច់! ថ្ងៃនេះ ប្រទេសឥណ្ឌាមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤១២,២៦២ នាក់ ខណៈដែលជំងឺកំពុងបន្ដវាយប្រហារកាន់តែខ្លាំងរហូតដល់តំបន់ជនបទ

BY
autoadmin
May 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤១២,២៦២ ករណី និងចំនួនមរណភាពថ្មីចំនួន ៣,៩៨០ នាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបបានកើនឡើងដល់ ២១ លាននាក់ ជាមួយនឹងចំនួនអ្នកស្លាប់សរុប ២៣០,១៦៨ នាក់។ ឥឡូវនេះការព្រួយបារម្ភមិនមែនមានត្រឹមតែកង្វះអុកស៊ីសែន មន្ទីរពេទ្យក្នុងទីក្រុងមានភាពណែនចង្អៀតនោះទេ ប៉ុន្តែជំងឺបានបន្ដឆ្លងរាលដាលកាន់តែខ្លាំងរហូតដល់តំបន់ដាច់ស្រយាល។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រទេសឥណ្ឌាបានចូលរួមជិតពាក់កណ្តាលនៃការឆ្លង និងមួយភាគបួននៃចំនួនអ្នកស្លាប់សរុបនៅក្នុងពិភពលោក ដែលត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិយាយថា តួលេខជាក់ស្តែងរបស់ប្រទេសឥណ្ឌាអាចមានខ្ពស់ជាងនេះពី ៥ ទៅ ១០ ដង ដោយសារថារបាយការណ៍របស់រដ្ឋាភិបាល គឺមិនទំនងដូចជាអ្វីដែលបានឃើញជាក់ស្ដែងនោះទេ។ វិបត្តិនៃជំងឺ COVID-19 របស់ប្រទេសឥណ្ឌា បច្ចុប្បន្នមានសភាពធ្ងន់ធ្ងរបំផុតនៅរដ្ឋធានីញូវដែលីបើប្រៀបនឹងទីក្រុងដទៃទៀត ប៉ុន្តែនៅតំបន់ជនបទក៏កំពុងប្រឈមនឹងបញ្ហានៅនឹងមុខផងដែរ ដោយសារចំនួនមន្ទីរពេទ្យនៅមានកម្រិត៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: