WOWNOW ចេញសេចក្តីជូនដំណឹងសុំអភ័យទោសដល់អតិថិជនដោយសារ….
ក្នុងកាលៈទេសៈដ៏លំបាករួមគ្នាដោយសារតែវីរុសរាតត្បាតកូវីដ១៩នៅនាពេលបច្ចុប្បន្ននេះ អេប WOWNOW ដែលជាអេបលក់ទំនិញតាមអនឡាញដ៏ធំមួយបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយដាក់លក់ទំនិញចាំបាច់ៗជាច្រើនដូចជាអង្ករ មីកញ្ចប់ និង គ្រឿងឧបភោគបរិភោគនានាដោយបញ្ចុះថ្លៃជាពិសេសជាងទីផ្សាខាងក្រៅ ក្នុងកម្មវិធីប្រូម៉ូសិន៤ធំៗរបស់ខ្លួនមិនធ្លាប់មានដូចជា៖ ទី១ កម្មវិធីបញ្ចុះថ្លៃទំនិញយ៉ាងសម្បូរបែបត្រឹមតែ $0.25 ឬ 1000រៀល ទី២គឺកម្មវិធីបញ្ចុះតម្លៃ 50% គ្រប់មុខទំនិញដែលប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ ទី៣គឺកម្មវិធីដាក់លក់ទំនិញតម្លៃរាប់លានដុល្លារបញ្ចុះថ្លៃជាពិសេសក្នុងស្ថានភាពមានជំងឺរាតត្បាត ទី៤គឺកម្មវិធីណែនាំមិត្តឬបងប្អូនឲ្យដោតឡូតអេបWOWNOW ដើម្បីទទួលបានទំនិញ FREE ក្នុងរដូវកាល ដែលពួកយើងស្ថិតក្នុងស្ថានភាពនៃការវាយប្រហារដោយវីរុសឆ្លងជាសកលនេះ។

ដោយមិនគិតពីផលចំណេញរបស់ខ្លួន ថែមទាំងបានចំណាយថវិការាប់លានដុល្លារដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលនៅរស់នៅក្រុងភ្នំពេញដែលជាតំបន់បិទខ្ទប់(Lockdown) ទទួលបានទំនិញដែលមាន គុណភាពខ្ពស់និងតម្លៃធូរថ្លៃដែរ ក៏ប៉ុន្តែក្រោយពេលប្រកាសដាក់លក់ទំនិញមិនទាន់បានប៉ុន្មានផងស្រាប់តែការបញ្ជារទិញ(Order) តាមរយៈអេប WOWNOW មានច្រើនលើសលប់ដែលធ្វើការរៀបចំ និង ការដឹកជញ្ជូនមានភាពយឺតយ៉ាវដែលធ្វើឲ្យអតិថិនជន ជាច្រើនមានការអាក់អន់ស្រពន់ចិត្តជាមួយសេវាកម្មបញ្ជារទិញនៅលើអេបនេះ! ដូច្នេះដើម្បីប៉ះប៉ូវចំពោះភាពខ្វះខាតនេះ ក្រុមហ៊ុន WOWNOW បានប្រកាសសុំការអភ័យទោសដែលមានខ្លឹមសារនៅលើហ្វេសបុកផេករបស់ខ្លួនថា៖ សួរស្តីអតិថិជនរបស់ WOWNOW ជាទីស្រលាញ់យើងខ្ញុំសូមអភ័យទោសទុកជាមុន ប្រសិនបើមានការតបសារ រឺ ដឹកជញ្ជូនយឺតយ៉ាវ។ សម្រាប់ការដឹកជញ្ជូនយើងខ្ញុំនឹងព្យាយាមដឹកជញ្ជូនអោយបានឆាប់បំផុតជូនអតិផិជន ព្រោះដោយសារមានកញ្ចប់អីវ៉ាន់ច្រើន ដូច្នេះត្រូវចំណាយពេលសម្រាប់រៀបចំ នឹងដឹកជញ្ជូនតាមទីតាំងរបស់បងៗ យើងខ្ញុំក៏កំពុងខិតខំបង្កើនគុណភាពសេវាកម្មអោយកាន់តែល្អជាងនេះ។ សូមអរគុណបងៗសម្រាប់ការបន្តគាំទ្រ



ប្រសិនបើជាយើងបានចូលទៅកាន់ផេកលក់ទំនិញ Tinhnow របស់ WOWNOW យើងឃើញថាពួកគេពិតជាមានផលលំបាកប្រាកដមែន ដោយសារតែមានការបញ្ជារទិញច្រើន និង ក្រុមការងាររៀបចំមានគ្នាតិចតួច អំឡុងពេលដែលបុគ្គលិកមួយចំនួន មិនអាចឆ្លងកាត់ពីតំបន់ដែលពួកគេរស់នៅមកកាន់កន្លែងការងារស្តុកបាន បើទោះបីជាពួកគេខិតខំរៀបចំទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ។ ដូច្នេះពីក្រុមហ៊ុនសុំការយោគយល់និងអាធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់។ សូមទស្សនាវីដេអូខ្លីពីផេក Tinhnow
ព័ត៌មានទាក់ទងនឹងការបញ្ជារទិញទំនិញគ្រប់ប្រភេទក្នុងតម្លៃពិសេសសូមលោកអ្នកអាចចូលទៅដោនឡោតអេប WOWNOW បានដើម្បីឃើញទំនិញចុះថ្លៃទាំងនោះតាមរយៈតំណរភ្ជាប់នេះ http://onelink.to/5d5sad