រដ្ឋបាលខេត្តកំពង់ធំ សម្រេចផ្អាកផ្សារសេរីស្ទោងជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩
ខេត្តកំពង់ធំ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទបណ្ដោះអាសន្នផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយរដ្ឋបាលខេត្ត សូមជម្រាបដំណឹងដល់សាធារណជន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បុរស ០១នាក់ ឈ្មោះ គឹមសាន អាយុ ៤៧ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុងស្ទោង ត្រូវបានខេត្តសៀមរាបផ្ដល់ព័ត៌មានមកថាវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធនិងយកសំណាកធ្វើតេស្តរហ័ស ចំនួន១០៤នាក់ ដោយរកឃើញវិជ្ជមានចំនួន១៣នាក់ ស្រី០៣ ក្នុងនោះមានម្នាក់ ឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង។ ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលបានសម្រេចបិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្ដោះអាសន្ន និងអំពាវនាវអ្នកដែលបានចូលរួមបុណ្យសពនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ និងអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគមេរោគកូវីដ-១៩។
សូមអានសារលិខិតលម្អិតរបស់រដ្ឋបាលដូចខាងក្រោម៖

ប្រភព៖ រដ្ឋបាល ខេត្តកំពង់ធំ