ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនកម្ពុជា និង កូរ៉េ រួមជាមួយអាជ្ញាធរខណ្ឌដូនពេញ នាំគ្នាដើររើសសំរាមក្នុង យុទ្ធនាការកម្ពុជាស្អាត (Cambodia CleanUp)

    BY Khmernote Media August 18, 2018
    យុវជនកម្ពុជា និង កូរ៉េ រួមជាមួយអាជ្ញាធរខណ្ឌដូនពេញ នាំគ្នាដើររើសសំរាមក្នុង យុទ្ធនាការកម្ពុជាស្អាត (Cambodia CleanUp)

    ថ្ងៃចន្ទ័ ទី១៣ សីហា ២០១៨៖ នាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង ក្រសួងទេសចរណ៍ និស្សិតមកពីប្រទេសកូរ៉េ សិស្សនៅវិទ្យាល័យទួលទំពូង និងអាជ្ញាធរខណ្ឌដូនពេញ បានសហការគ្នាក្នុងការធ្វើសកម្មភាពសម្អាតនៅតាមវិថីព្រះស៊ីសុវត្ថិ ចាប់ពីសួនច្បាររង្វង់មូលកួចកាណុង ទៅកាន់ទីរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ។ តាមការអោយដឹងពីលោក ឡាង សុលីណា មន្ត្រីមួយរូបប្រចាំក្រសួងទេសចរណ៍បានអោយដឹងថា ការរៀបចំកម្មវិធីសម្អាតនេះ ក្នុងគោលបំណងដើម្បី៖

    – ផ្សព្វផ្សាយព័ត៌មាន និងផ្តល់នូវចំណះដឹងទូទៅអំពីភាពអវិជ្ជមានចេញពីការទុកដាក់សំរាមពុំបានត្រឹមត្រូវនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាដើម
    – ក្រើនរំលឹក ដាស់តឿនទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់អំពីផលប្រយោជន៍នៃភាពស្អាត អនាម័យ និងបរិស្ថានស្អាត
    – លើកទឹកចិត្ត និងជំរុញអោយប្រជាពលរដ្ឋក្នុងតំបន់ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តក្នុងកិច្ចការងារថែទាំ អនាម័យ ភាពស្អាតអោយក្លាយជាទំលាប់រស់នៅល្អប្រចាំថ្ងៃ និងជៀសផុតពីទំលាប់ខុសឆ្គងដែលធ្លាប់មានពីមុន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay