ប្រជាជនតួគីនាំគ្នាវាយកម្ទេចទូរស័ព្ទ iPhone ចោល ដើម្បីធ្វើពហិការឈប់ប្រើប្រាស់ផលិតផលអាមេរិក
តួគី៖ ក្រោយពេលអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសតួគី និងបានធ្វើឲ្យតម្លៃលុយរបស់ប្រទេសមួយនេះធ្លាក់ចុះយ៉ាងខ្លាំងនោះ ប្រជាជនតួគីបានផ្ទុះកំហឹងជាខ្លាំង និងបានធ្វើសកម្មភាពប្រឆាំងនឹងអាមេរិកក្នុងរូបផ្សេងៗពេញបណ្តាញសង្គមផងដែរ។ សកម្មភាពប្រឆាំងតវ៉ាមួយ ដែលត្រូវបានគេចាប់អារម្មណ៍ជាពិសេសនោះ គឺមានយុវជនតួកីជាច្រើនាក់បាននាំគ្នាវាយកម្ទេចទូរស័ព្ទ iPhone ដែលជាផលិតផលអាមេរិក ដើម្បីធ្វើពហិការឈប់ប្រើប្រាស់ផលិតផលអាមេរិក។
សកម្មភាពប្រឆាំងតវ៉ាក្នុងរូបភាពដូចនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោកប្រធានាធិបតីទួគី Tayyip Erdogan បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ឲ្យប្រជាជនខ្លួនធ្វើពហិការឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិចរបស់អាមេរិកគ្រប់ប្រទេសរួមទាំងទូរស័ព្ទ iPhone ផង។ បើទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីសំណាក់ប្រទេសមហារអំណាចអាមេរិកនៅឡើយទេ៕
https://www.youtube.com/watch?v=kCotmnajAa8
អត្ថបទ៖ ភក្តិី
ប្រភព៖ businessinsider