ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លទ្ធផលមិនស្តាប់រាជរដ្ឋាភិបាល ឥលូវនាំទុក្ខដល់ម្តាយជរា! លោកយាយវ័យ៧១ឆ្នាំនៅខេត្តតាកែវ ឆ្លងកូវីដពីកូនប្រុសមកពីភ្នំពេញ (មានវីដេអូ)

    BY Khmernote Media April 30, 2021
    លទ្ធផលមិនស្តាប់រាជរដ្ឋាភិបាល ឥលូវនាំទុក្ខដល់ម្តាយជរា! លោកយាយវ័យ៧១ឆ្នាំនៅខេត្តតាកែវ ឆ្លងកូវីដពីកូនប្រុសមកពីភ្នំពេញ (មានវីដេអូ)

    យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ បានបញ្ជាក់កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា មានករណីលោកយាយម្នាក់បានឆ្លងជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

    រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ ឲ្យដឹងទៀតថា លោកយាយរូបនោះមានឈ្មោះ ង៉ែត ណាង អាយុ៧១ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ហើយលោកយាយបានឆ្លងជំងឺកូវីដ-១៩ ពីកូនប្រុសរបស់គាត់មកពីភ្នំពេញ (រត់ម៉ូតូកង់បី) លោកយាយត្រូវបានយកសំណាកលើកទី៣ ទើបឃើញវិជ្ជមានកូវីដ-១៩៕

    Share This Post: