ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជូនដំណឹង! បុគ្គលិកសណ្ឋាគារ សាន់វេ មានវិជ្ជមានកូវីដ១៩ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់

    BY Khmernote Media May 1, 2021
    ជូនដំណឹង! បុគ្គលិកសណ្ឋាគារ សាន់វេ មានវិជ្ជមានកូវីដ១៩ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូលញឹកញាប់ និងមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅ​​សណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់។

    សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    Share This Post: