កូវីដ-១៩

ចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងមកដល់ថ្ងៃនេះ អ្នកនៅភ្នំពេញបានឆ្លងជំងឺនេះ កើនដល់ជាង១ម៉ឺននាក់ហើយ

BY
Khmernote Media
May 2, 2021

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលក្នុងទម្រង់ប្រកាសថ្មី បានបញ្ជាក់អោយពលរដ្ឋកម្ពុជា បានឃើញយ៉ាងច្បាស់ៗថា គិតចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងរហូតមកដល់បច្ចុប្បន្ន ជំងឺកាចសាហាវមួយនេះបានកើតឡើងនៅកម្ពុជា រហូតដល់ 14,520ករណី គិតត្រឹមម៉ោង 7ព្រឹកថ្ងៃទី02 ខែឧសភា ឆ្នាំ2021។

ក្នុងនោះដែរចំពោះករណីចម្លងនៅរាជធានីភ្នំពេញ បានកើតឡើងរហូត 10,069ករណី ខណៈអ្នកស្លាប់ទូទាំងប្រទេសមានរហូតដល់ 103ករណី។ ទោះជាយ៉ាងណាក្តី ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយធ្វើការបែងចែកតំបន់មានការចម្លងជាបី គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីធ្វើការគ្រប់គ្រងស្ថានការបច្ចុប្បន្ន៕

Share This Post: