កូវីដ-១៩

ដំណឹងបន្ទាន់ ! បុគ្គលិកផ្នែកត្រី នៃតំបន់អាហារស្រស់ ២នាក់ ក្នុងផ្សារម៉ាក្រូ សាខាភ្នំពេញ មានវិជ្ជមានកូវីដ-១៩ សូមអ្នកប៉ះពាល់រឺសង្ស័យ តាមដានសុខភាពរបស់ខ្លួន

BY
Khmernote Media
May 2, 2021

យោងតាមការប្រកាសរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅមុននេះបន្តិចបានអោយដឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់គឺជាបុគ្គលិកធ្វើការនៅផ្សារម៉ាក្រូ សាខាសែនសុខ រាជធានីភ្នំពេញ ផ្នែកត្រី នៃតំបន់អាហារស្រស់។ សេចក្តីជូនដំណឹងនោះបានរៀបរាប់ថា៖

សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និងអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ផ្សារម៉ាក្រូ (Makro) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ #អ្នកជំងឺកូវីដ១៩​​ ចំនួន២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ខាងផ្នែកត្រី នៃតំបន់អាហារស្រស់ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

Share This Post: