ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ចួយដី២ដងនៅឥណ្ឌូនេស៊ី សម្លាប់មនុស្សជាច្រើននាក់ មិនទាន់បានភ័យផង ម្សិលមិញនេះកើតមានរញ្ចួយដីថ្មីមួយទៀត សម្លាប់មនុស្សបន្ថែមទៀត

    BY Khmernote Media August 20, 2018
    រញ្ចួយដី២ដងនៅឥណ្ឌូនេស៊ី សម្លាប់មនុស្សជាច្រើននាក់ មិនទាន់បានភ័យផង ម្សិលមិញនេះកើតមានរញ្ចួយដីថ្មីមួយទៀត សម្លាប់មនុស្សបន្ថែមទៀត

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីមួយក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ ទី១៩ ម្សិលមិញនេះ។ គ្រោះរញ្ជួយដីនេះបានវាយប្រហារកោះ ​Lombok ក្នុងកម្រិត ៦,៩ រិចទ័រ និងមានរយៈពេលប្រមាណជា៥នាទី។ មុនពេលកើតមានគ្រោះរញ្ជួញដីកម្រិត ៦,៩ រិចទ័របន្តិច កោះ Lombok បានរងនូវការគ្រោះរញ្ជួញដីកម្រិត ៦,៣ រិចទ័រម្តងមកហើយ តែគ្រោះរញ្ជួញដីលើកទីមួយមិនបានបង្កឲ្យមានមនុស្សស្លាប់នោះទេ។

    តាមរបាយការណ៍បានបង្ហាញថា កោះមួយនេះធ្លាប់មានគ្រោះរញ្ជួញដីញឹកញាប់ ហើយបើរាប់ទាំងគ្រោះរញ្ជួញដីដែលបានកើតឡើងនៅថ្ងៃទី ២៩​ ខែកក្កដា និង ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨ នេះ គឺមានប្រជាជនឥណ្ឌូនេស៊ី ៥០០ នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើនរយនាក់ទៀតត្រូវបាត់បង់ផ្ទះសម្បែង។ បើគិតពីទំហំនៃការខូចខាតវិញ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រទេសខ្លួនបានខាតបង់សេដ្ឋកិច្ចប្រមាណជា ៣៤៨ លានដុល្លារអាមេរិក។ រហូតមកទល់នឹងពេលនេះ ក្រុមការងារជួយសង្គ្រោះឥណ្ឌូនេស៊ី បានកំពុងប្រញាប់ប្រញាប់ជួយសង្គ្រោះជនរងគ្រោះ និងព្យាយាមស្វែករកអ្នកដែលបាត់ខ្លួននៅក្នុងគំនរអគារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay