ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្នសុខភាព! ចាប់ពីស្អែកទៅ កម្ពុជានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយជាច្រើនកន្លែងរហូតដល់ថ្ងៃទី១១

    BY Khmernote Media May 4, 2021
    សូមប្រយ័ត្នសុខភាព! ចាប់ពីស្អែកទៅ កម្ពុជានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយជាច្រើនកន្លែងរហូតដល់ថ្ងៃទី១១

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែឧសភា បានឲ្យដឹងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្តប់បក់មកលើប្រទេសកម្ពុជា។ ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ និងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯបណ្តាខេត្តនៅភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន

    Share This Post: