ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កម្មការិនីរោងចក្រម្នាក់កើតកូវីដ លួចរត់ចេញពីខេត្តព្រះសីហនុ ទៅខេត្តស្ទឹងត្រែង

    BY Khmernote Media May 4, 2021
    កម្មការិនីរោងចក្រម្នាក់កើតកូវីដ លួចរត់ចេញពីខេត្តព្រះសីហនុ ទៅខេត្តស្ទឹងត្រែង

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា អំឡុងពេលបិទខ្ទប់នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះះ លី សុភា ភេទស្រី កើតថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលវិជ្ជមានកូវីដ១៩)

    ហើយអ្នកជំងឺរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នា២០នាក់បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារ ក្នុងខេត្តព្រះសីហនុ៕

    Share This Post: