ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តកំពង់ស្ពឺ រកឃើញអ្នកកើតកូវីដ ៦នាក់ទៀត ក្នុងនោះមានកុមារតូចៗចំនួន៣នាក់ផងដែរ

    BY Khmernote Media May 4, 2021
    ខេត្តកំពង់ស្ពឺ រកឃើញអ្នកកើតកូវីដ ៦នាក់ទៀត ក្នុងនោះមានកុមារតូចៗចំនួន៣នាក់ផងដែរ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីជំងឺកូវីដ-១៩ចំនួន ០៦រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ដោយក្នុងនោះមានកុមារា អាយុ៣ឆ្នាំ ១នាក់, កុមារី អាយុ៣ឆ្នាំ ១នាក់ និងកុមារា អាយុ៨ឆ្នាំ ១នាក់។

    ដូច្នេះសូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក ។

    Share This Post: