ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្ត២នេះរកឃើញមានអ្នកឆ្លងកូវីដ ច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោង

    BY Khmernote Media May 5, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្ត២នេះរកឃើញមានអ្នកឆ្លងកូវីដ ច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោង

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ថា បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្ដាល រួចហើយខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញ អ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ សរុប ១៦,២៩៩នាក់ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជា ចំនួន៤៥៦នាក់, ពលករធ្វើដំណើរមកពីប្រទេសថៃ ៩៩នាក់ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១៥,៧៤៤នាក់៕

    Share This Post: