ប្រទេសឥណ្ឌាហក់មកឈរលេខ២ នៅលើពិភពលោក ជាមួយនឹងករណីថ្មីជាង ៣៨០,០០០ ករណី និងមរណភាពថ្មីជាង ៣,៧០០ នាក់
- BY
- autoadmin
- May 5, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសឥណ្ឌាប្រឈមនឹងថ្ងៃដ៏អាក្រក់មួយផ្សេងទៀត ជាមួយនឹងការស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៣,៧៨០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនមរណភាពដ៏ច្រើនបំផុតមិនធ្លាប់មានពីមុន។ ពោលគឺត្រឹមរយៈពេល ១ថ្ងៃ បន្ទាប់ពីប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី២ នៅក្នុងពិភពលោក ដេញពីក្រោយសហរដ្ឋអាមេរិក ជាមួយនឹងការឆ្លងសរុបជាង ២០ លានករណី។

ក្នុងរយៈពេល ២ សប្ដាហ៍ជាប់ៗគ្នានេះ ប្រទេសឥណ្ឌាមានករណីថ្មីច្រើនជាង ៣០០,០០០ ករណី ជារៀងរាល់ថ្ងៃតែម្តង ហើយនៅថ្ងៃពុធនេះផ្ទាល់ប្រទេសនេះមានករណីថ្មីចំនួន ៣៨២,៣១៥ ដែលត្រូវបានកត់ត្រាក្នុងបញ្ជីរបស់រដ្ឋាភិបាល។ ជាក់ស្ដែងជំងឺ COVID-19 បំលែងខ្លួនថ្មីរបស់ប្រទេសនេះ បានធ្វើឱ្យករណីថ្មីកើនឡើងយ៉ាងគំហុក ហើយមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ COVID-19 យ៉ានណែនតាន់តាប់ ខណៈដែលបញ្ហាកង្វះអុកស៊ីសែននៅតែជាបញ្ហាចម្បងគេ។ អ្វីដែលគួរឱ្យសង្វេគចិត្តជាងនេះគឺអ្នកជំងឺខ្លះបានស្លាប់នៅតាមផ្លូវ នៅអំឡុងដែលពួកគេត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ។
ឥឡូវនេះរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Narendra Modi កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ដោយសារតែលោកមិនបានចាត់វិធានការឱ្យបានទាន់ពេលវេលានោះទេ។ ក្រុមបក្សប្រឆាំងធ្លាប់បានស្នើឱ្យមានការបិទខ្ទប់ប្រទេស តាំងតែពីការផ្ទុះឡើងនៅមានចំនួនតិចដែរ ប៉ុន្តែលោក Narendra Modi បានយកសេដ្ឋកិច្ចប្រទេសជាធំ ដោយគិតថាប្រសិនបើបិទខ្ទប់ប្រទេសនឹងការធ្លាក់ចុះសេដ្ឋកិច្ច។ នៅទីបំផុត ការឆ្លងបានវាយប្រហារនៅទូទាំងប្រទេស ហើយជាលទ្ធផលគឺប្រទេសនេះមានករណីហក់ឡើងជារៀងរាល់ថ្ងៃ និងច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






