ចូលរួមរំលែកទុក្ខផង! ស្នងការរងខេត្តព្រះវិហារ បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង៤៥នាទី លោកវរសេនីយ៍ឯក ចៅ ស៊ីផល អាយុ ៥៦ឆ្នាំ មានឋានៈជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ធ្វើតេស្តសាកសព (Rapid Test) ទទួលលទ្ធផលវិជ្ជមាន របស់មណ្ឌលសុខភាពទឹកថ្លា។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រូពេទ្យយកទៅបូជាតាមបច្ចេកទេសនៅកន្លែងបូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ១៩។
កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៊ីផល មានជម្ងឺប្រចាំកាយ (ទឹកនោមផ្អែម និងលើសឈាម) បណ្តាលឲ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យមកព្យាបាលនៅផ្ទះប្អូនស្រីបង្កើតនៅខេត្តសៀមរាបតាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលមានស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំងត្រូវបានបងប្អូនបង្កើតបញ្ជូនទៅសម្រាកព្យាបាលនៅទីក្រុងភ្នំពេញ៕
