អេក្រង់កោងមែនទេ? ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia មួយនេះក៏មិនអត់ដែរ គឺមានខ្លួនកោងតែម្ដង ហើយមានសេវា 4G ទៀត
- February 26, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nokia ទើបតែបានធ្វើការប្រកាសទាក់ទងទៅនឹងស្មាតហ្វូនថ្មីរបស់ខ្លួនម៉ូដែល Nokia 8110 4G ដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ហើយកាលពីជាង 20ឆ្នាំមុន។ ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Nokia បានលើកយកទូរស័ព្ទនេះមកផលិតសារជាថ្មីម្ដងទៀត ដោយមានភ្ជាប់មកជាមួយនឹងសេវា 4G ថាមពលថ្មកាន់តែកាន់ខ្លាំង និងរចនាបទប្លែកផងដែរ។

ទោះជាយ៉ាងណា ទូរស័ព្ទនេះមិនមានលក្ខណៈពិសេសខ្លាំងអ្វីណាស់ណាឡើយ ពោលគឺដំណើរការដោយ YunOS និងអាចប្រើប្រាស់កម្មវិធីបណ្ដាញសង្គមមួយចំនួនបានដូចជា Facebook, Twitter, Google Maps, Google Assistant និងហ្គេមពស់ផងដែរ។ ក្រៅពីនេះ Nokia 8110 ត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm 205 មានទំហំ RAM 512MB និងអង្គផ្ទុកទិន្នន័យ 4GB មកស្រាប់ក្នុងម៉ាស៊ីនតែម្ដង។ សម្រាប់ការបង្ហាញរូបភាពគឺត្រូវបានប្រើប្រាស់ដោយ QVGA ជាមួយនឹងទំហំអេក្រង់ 2.4អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 320×240 pixels។ ចំពោះកាមេរ៉ា ទូរស័ព្ទនេះមិនមានឡើយ ប៉ុន្ដែមានកាមេរ៉ាក្រោយមួយទំហំ 2MP។
គួរបញ្ជាក់ផងដែរថា សម្រាប់ថាមពលថ្មរបស់ទូរស័ព្ទនេះគឺមានទំហំរហូតដល់ទៅ 1,500mAh ឯណោះ ដែលនេះពិតជាទំហំដ៏ធំអស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រទូរស័ព្ទធម្មតា។ យោងតាមទំហំថ្មប៉ុណ្ណេះ ក្រុមហ៊ុន Nokia បានធានាថា Nokia 8110 នឹងអាចទ្រទ្រង់បានរហូតដល់ទៅរយៈពេល 25ថ្ងៃឯណោះលើការប្រើប្រាស់អ៊ីនថឺណេត LTE។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ទូរស័ព្ទនេះក៏មានភ្ជាប់មកជាមួយនឹងមុខងារ Wi-Fi រន្ធដោតកាស 3.5មម GPS, Micro USB 2.0 និង Bluetooth 4.1 ផងដែរ។ Nokia 8110 4G នឹងត្រូវបានចេញលក់ជាមួយនឹងជម្រើសពណ៌ខ្មៅ ខៀវ និងលឿង ក្នុងតម្លៃ EUR89 រឺ $109។
Fu
ខ្មែរណូត
ប្រភព៖ phonearena
- Share This Post:











