ព័ត៌មានជាតិ
ខ្យល់បក់លាយភ្លៀងកាលពីយប់មិញនេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នងក្នុងខេត្តត្បូងឃ្មុំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ
BY Khmernote Media
May 6, 2021
ខេត្តត្បូងឃ្មុំ៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីខ្យល់បក់បោកខ្លាំងនិងមានភ្លៀងធ្លាក់ផងនោះបានបណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំ រួមមាន៖

-នៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន ០១ខ្នង។
-នៅទីតាំងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន ០៨ខ្នង។
-នៅទីតាំងភូមិជ័យនិគម ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខូចខាតដំបូលផ្ទះចំនួន ០១ខ្នង។
-នៅទីតាំងភូមិអូរខ្លូតឃុំត្រមូង ស្រុកមេមត់ ខូចខាតផ្ទះទាំងស្រុងចំនួន ០១ខ្នង។
-នៅទីតាំងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខូចខាតចំនួន ០៣ខ្នង។
ករណីខាងលើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕











ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology