កូវីដ-១៩
រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ នៅស្រុកចំការលើ និងស្រុកកោះសូទិន
BY Khmernote Media
May 6, 2021
រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

១- ឈ្មោះ កុល ប្រុស ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ
២- ឈ្មោះ ហង្ស សារ៉ន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ
៣- ឈ្មោះះ លឹម សឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន
