ព័ត៌មានជាតិ
តំណាងក្រុមហ៊ុន foodpanda បានទៅសួរសុខទុក្ខ និងចេញថ្លៃព្យាបាលដល់សមត្ថកិច្ចមួយរូប ដែលបានរងរបួស ដោយសារដៃគូដឹកជញ្ជូនម្ហូបបើកម៉ូតូជ្រុលប៉ះ ពេលកំពុងបំពេញការងារ
BY Khmernote Media
May 6, 2021
រាជធានីភ្នំពេញ៖ កាលពីវេលា ៦ និង១៥នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចផ្លូវ២១៧ ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើង ដោយបុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpanda ម្នាក់បានបើកម៉ូតូជ្រុលប៉ះសមត្ថកិច្ចមួយរូប ដែលកំពុងបំពេញតួនាទី បណ្តាលឲ្យរងរបួស។

ក្រោយកើតមានករណីគ្រោះថ្នាក់នេះ ក្រុមហ៊ុន foodpanda បានចាត់តំណាងក្រុមហ៊ុនចុះទៅសួរសុខទុក និងធ្វើការសុំទោស ចំពោះកំហុសឆ្គង ដែលបុគ្គលិកខ្លួន បង្កឡើងដោយអចេតនា ហើយក្រុមហ៊ុន foodpanda ក៏បានធ្វើការចេញថ្លៃព្យាបាល ចំពោះសមត្ថកិច្ចដែលរងរបួសផងដែរ។ ក្រុមហ៊ុន foodpand សំណូមពរដល់ដល់ដៃគូដឹកជញ្ជូនទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់មេរោគកូវីដ និងអនុវត្តន៍ ៣កុំ ៣ការពារ៕
