ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ណែនាំអោយអភិបាលខេត្តមួយចំនួន កែសម្រួលសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ ដោយមិនត្រូវយកសំណាក រឺធ្វើចត្តាឡីស័ក មនុស្សគ្រប់គ្នានោះទេ

    BY Khmernote Media May 6, 2021
    សម្តេចតេជោ ហ៊ុន សែន ណែនាំអោយអភិបាលខេត្តមួយចំនួន កែសម្រួលសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ ដោយមិនត្រូវយកសំណាក រឺធ្វើចត្តាឡីស័ក មនុស្សគ្រប់គ្នានោះទេ

    យោងតាមសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះបានអោយដឹងថា សម្តេចបានធ្វើការណែនាំដល់ អភិបាលខេត្តមួយចំនួនដែលបានចេញសេចក្តីសម្រេចអោយធ្វើសំណាក និងធ្វើចត្តាឡីស័ក ពលរដ្ឋដែលបានធ្វើដំណើរចូលខេត្តរបស់ខ្លួន ដោយត្រូវធ្វើការកែសម្រួលសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ។

    សម្តេចតេជោ បានណែនាំអោយអភិបាលខេត្តទាំងនោះ អោយកែសម្រួលសេចក្តីសម្រេចរបស់ខ្លួន ដោយធ្វើការយកសំណាក រឺដាក់អោយធ្វើចត្តាឡីស័កចំពោះបុគ្គលដែលមានការសង្ស័យតែប៉ុណ្ណោះ មិនត្រូវអនុវត្តវិធានការមួយនេះគ្រប់គ្នានោះទេ ព្រោះការធ្វើបែបនេះវាមិនខុសពីចែកប្រទេសកម្ពុជា ជា២៥ប្រទេសនោះទេ។ ក្នុងនោះដែរសម្តេចតេជោ ក៏បានកោតសរសើរចំពោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយបានអនុវត្តវិធានការបានម៉ឺងម៉ាត់ និងទន់ភ្លន់៕

    Share This Post: