ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសដាក់ឲ្យប្រើ App ថ្មី សម្រាប់រៀនតាមអនឡាញ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដោយឥតគិតថ្លៃ

BY
Khmernote Media
May 7, 2021

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា និងដៃគូអភិវឌ្ឍន៍បានសហការ ប្រកាសបើកជាផ្លូវការ នៅថ្ងៃទី៧ ខែឧសភានេះ ដាក់ឱ្យប្រើប្រាស់នូវកម្ម វិធីស្វ័យសិក្សា «MoEYS E-learning» ដែលជាកម្មវិធីរៀនតាមអនឡាញ តាមទូរស័ព្ទដៃឆ្លាតវៃ ដើម្បីជួយសម្រួលឱ្យសិស្សានុសិស្ស អាចស្វ័យសិក្សាបន្ដក្នុង App តែមួយបាន។

អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែម…… ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវកម្មវិធីស្វ័យសិក្សាMoEYS E-learning ដែលជាកម្មវិធីរៀនអនឡាញតាមទូរស័ព្ទដៃឆ្លាតវៃ ។

ឯកឧត្តមបន្ដថា ដោយមានការគាំទ្រពីគណ:កម្មការទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវ ជននិងកីឡា បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានិងក្រុមហ៊ុន E-School Cambodia ផលិតកម្មវិធីស្វ័យសិក្សានេះជូនដល់អ្នកសិក្សា ដើម្បីឆ្លើយ តបទៅនឹងចក្ខុវិស័យអប់រំឌីជីថល បរិបទឧស្សាហកម្ម ៤.០ ក្នុងស្ថានភាពកូវីដ-១៩ ។អ្នកនាំពាក្យក្រសួងអប់រំបានបន្ថែមថា កម្មវិធីនេះបង្កើតឡើង ដោយបានប្រមូលផ្ដុំនៅ ក្នុងកម្មវិធីសិស្សាយ៉ាងសម្បូរបែបក្នុងទូរស័ព្ទតែមួយ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល ដល់សកម្មភាពការស្វ័យសិក្សាសម្រាប់សិស្សានុសិស្សនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អាចសិក្សាដោយខ្លួន ឯង គ្រាន់តែទាញយកកម្មវិធី «MoEYS E-Learning» នៅក្នុង App Store, Google Play និង AppGallery ដោយឥតគិតថ្លៃ។

សំឡេង៖ «កម្មវិធីស្វ័យសិក្សានេះអាចផ្ដល់ផលប្រយោជន៍ជូនដល់អ្នកសិក្សាដោយមានវីដេអូសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។ អ្នកសិក្សាអាចទាញយកកម្មវិធីស្វ័យសិក្សានេះពី App Store, Google Play និង AppGallery រួចសូមអានសេចក្តីណែនាំបច្ចេក ទេសដែលមានស្រាប់»។ សូមបញ្ជាក់ថា កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូ និកនេះ មានវីដេអូ សិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក រួមមាន៖ សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ ។

លើសពីនេះនៅលើឧបករណ៍ទូរស័ព្ទតែមួយកម្មវិធី ក៏អនុញ្ញាតឱ្យបង្កើតគណនី បានរហូតទាល់ តែ៥ សម្រាប់អ្នកប្រើប្រាស់ផ្សេងៗគ្នា ហើយមាតាបិតាក៏អាចធ្វើការតាមដានការសិក្សារបស់កូនៗបានទៀត៕

Share This Post: