ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកជំងឺកូវីដ ធ្លាប់ទៅចាក់វ៉ាក់សាំងនៅ សាលាបឋមសិក្សា ស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា
BY Khmernote Media
May 7, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ពេលព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
