គ្មានខ្លាចកូវីដសោះ! ហាងកាហ្វេមួយនៅម្តុំចាក់អង្រែក្រោម បើកទ្វារមនុស្សចូលអង្គុយផឹកជុំគ្នា ព្រោកប្រាជ្ញ មិនរក្សាគម្លាត ខុសបម្រាមរាជរដ្ឋាភិបាល ត្រូវអាជ្ញាធរចុះណែនាំ និងឲ្យបញ្ឈប់ភ្លាម
រាជធានីភ្នំពេញ ៖ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម មានមនុស្សចូលផឹកកាហ្វេជុំគ្នា ហាក់មិនសូវខ្វល់ បើកអង្គព្រោកប្រាជ្ញ កោកកាកឡើងវល់ លែងគិតខ្វាយខ្វល់កូវីដជុំខ្លួន ។

សូមបញ្ជាក់ថា ទីតាំងហាងកាហ្វេនេះស្ថិតនៅម្ដុំផ្សារយើង ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានលេងហ្វេសប៊ុកមួយឈ្មោះ “Em Dara” បង្ហោះកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “ម្តុំវត្តចាក់អង្រែ ជុំគ្នាផឹកកាហ្វេ ហាក់មិនសូវខ្វល់ បើកអង្គព្រោប្រាជ្ញ កោកកាកឡើងវល់ លែងគិតខ្វាយខ្វល់ កូវីដជុំខ្លួន។” ដែលមានការចែករំលែករិះគន់ផ្អើលពេញបណ្ដាញសង្គមផងដែរ ។
បច្ចុប្បន្នបន្ទាប់ពីទទួលបានព័ត៌មាននេះ គេឃើញខាងអាជ្ញាធរ និងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះទៅអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពជួបជុំគ្នាបែបនេះបន្តតទៅទៀត ដោយត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរលក្ខណៈវេចខ្ចប់បាន រហូតមានការជូនដំណឹងជាថ្មី ៕
