ទៅដល់ណា ផ្អើលគេនៅហ្នឹង! ភ្ញៀវទេសចរណ៍ចិនវាយគ្នាផ្អើលពេញផ្សារទំនើបក្នុងប្រទេសកូរ៉េ (មានវីដេអូ)
កូរ៉េ៖ ភ្ញៀវទេសចរណ៍ចិនមួយក្រុមបានវាយគ្នាផ្អើលពេញផ្សារទំនើបក្នុងប្រទេសកូរ៉េ ព្រោះតែរឿងស្ត្រីម្នាក់ ដែលមកទិញឥវ៉ាន់ក្រោយគេ តែបែរជាដើរចូលក្នុងជួរមុនគេ។ អំពើហិង្សានេះបានកើតឡើងនៅពីមុខខាងលក់គ្រឿងសម្អាងមួយក្នុងផ្សារទំនើប Lotte Duty-Free Store ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ភ្ញៀវទេសចរណ៍ចិនមួយក្រុមនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គេគ្រាន់ដឹងថាពួកគេធ្វើដំណើរមកពីប្រទេសចិនដូចគ្នា ដើម្បីមកដើរកំសាន្តក្នុងប្រទេសកូរ៉េខាងត្បូង។
សន្តិសុខប្រចាំនៅក្នុងផ្សារទំនើបបានឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធជនជាតិមួយគូរបានឈររង់ចាំទិញគ្រឿងសម្អាងនៅពីមុខហាងមួយ បន្តិចក្រោយមកមានស្ត្រីម្នាក់ទៀតដើរមកទិញដែរ ហើយនាងមិនបានរង់ចាំនៅពីក្រោយគេទេ តែបែជាដើរទៅមុខគេ។
ឥរិយាបថនេះបានធ្វើឲ្យមានជំលោះកើតឡើង និងឈានដល់ការវាយតប់គ្នាតែម្តង។ ក្រោយពីស្រ្តីពីរនាក់បានវាយគ្នា ស្រាប់តែប្តីរបស់ស្រ្តីម្នាក់បានចូលទៅជួយវាយដែរ រហូតដល់ផ្អើលគេឯងតែម្តង។ បន្តិចក្រោយមកប៉ូលិសបានទៅធ្វើអន្តរាគមន៍ និងធ្វើការព្រមានជនជាតិចិនទាំងនោះ៕
https://www.youtube.com/watch?v=YcLARSB2yiU
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark