ឆ្នាំ២០១៧ ស្មាតហ្វូនផ្អើលពេញនិយមក្បាលឆក ចូលឆ្នាំ២០១៨ នាំគ្នាពេញនិយមស្គែនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់វិញម្តង
- August 21, 2018
កាលពីឆ្នាំមុន យុគសម័យទូរស័ព្ទក្បាលឆកមានការពេញនិយមយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានបញ្ចេញស្មាតហ្វូនរបស់ខ្លួនជាមួយនឹងម៉ូដសក់ក្បាលឆក់សឹងតែគ្រប់ក្រុមហ៊ុន ហើយនៅក្នុងឆ្នាំនេះវិញ គេនាំគ្នាប្តូរមកពេញនិយមការស្គែនក្រយ៉ៅដៃបង្កប់នៅក្នុងអេក្រង់ទូរស័ព្ទវិញម្តង។
យោងតាមសារព័ត៌មានកូរ៉េបានឲ្យដឹងថា បច្ចុប្បន្ននេះគ្រាន់តែប្រទេសចិនតែម្នាក់ឯង បានបញ្ជាទិញបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់រហូតដល់ទៅ៤៥លានឯកត្តាឯណោះ ដោយក្នុងនោះក្រុមហ៊ុន Huawei រំពឹងថានឹងបញ្ជាទិញបច្ចេកវិទ្យានេះចំនួន៦លានឯកតា សម្រាប់បំពាក់នៅលើកំពូលស្មាតហ្វូន Mate 20 Pro ចំណែកឯក្រុមហ៊ុន Xiaomi វិញមានចំនួន៣លានឯកត្តា ដោយលែកក្រុមហ៊ុន Vivo និង Oppo បូកបញ្ចូលគ្នាបញ្ជាទិញរហូតដល់ទៅ ៣៣លានឯកតាឯណោះ។
មិនចាំបាច់ដល់ឆ្នាំក្រោយឡើយ គ្រាន់តែឆ្នាំ២០១៨នេះ ទីផ្សារស្មាតហ្វូនបង្កប់ស្គែនក្រយ៉ៅដៃនៅក្នុងអេក្រង់ មានយ៉ាងច្រើន ដែលបច្ចេកវិទ្យាកាន់តែធ្វើឲ្យទូរស័ព្ទមានអេក្រង់កាន់តែធំជាងមុន ដោយសារតែមិនចាំបាច់ទុកកន្លែងសម្រាប់ស្គែនក្រយ៉ៅដៃដូចមុនឡើយ៕
អត្ថបទ៖ ឌី
ប្រភព៖ phonearena
- Share This Post:






