ឃាត់ខ្លួនមនុស្សម្នាក់ពាក់ព័ន្ធនឹងការលក់បណ្ណចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដោយលក់ក្នុងតម្លៃ…
រាជធានីភ្នំពេញ៖ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ធានកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានទទួលជនសង្ស័យម្នាក់ពីប៉ុស្តិ៍នគបាលរដ្ធបាលសង្កាត់កាកាប២ ពាក់ពន្ធ័ករណីលក់ប័ណ្ណចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩។ ជនសង្ស័យមានឈ្មោះ ខ្លេង ស៊ុនថេង ឋានៈអនុសេនីយ៍ឯក
អង្គភាព កងកិត្តិយសអង្គភាពត្រែទ័ព។ សម្ភារៈដកហូតបានរួមមាន៖

១- អាវុធខ្លីមួយដើមម៉ាក K៥៤ ចំនួន០១ ដើម គ្រាប់ចំនួន ០៨គ្រាប់ បង់ចំនួន០១
២- ម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥គំរូឆ្នាំ២០១៦ ស្លាកលេខ 1GJ-1849
៣- លុយខ្មែរចំនួន ១,៥២៩,០០០រៀល និងលុយដុល្លារ១១៥$
៤- ទូរស័ព្ទចំនួន ០២គ្រឿង
៥- អត្តសញ្ញាណប័ណ្ណយោធា ០១សន្លឺក
៦- ប័ណ្ណសំគាល់អាវុធខ្លី ០១សន្លឹក
៧- លិខិតបញ្ជាបេសកកម្ម ចំនួន ០២សន្លឹក
៨- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
៩- បណ្ណចាក់វ៉ាកសាំងកូវីដ១៩ ចំនួន០៥ច្បាប់
ជនសង្សយ័បានសារភាពថា បានលក់បណ្ណចាក់វ៉ាកសាំងនេះ រយៈពេល០២ថ្ងៃមកហើយ ដោយលក់ក្នុង០៣សន្លឹកតម្លៃ ២៥,០០០រៀល ហើយបណ្ណនេះខ្លួនបានមកពីមនុស្សម្នាក់មិនស្គាល់ឈ្មោះដែលប្រគល់អោយខ្លួននៅចំនុចមុខវត្តតាំងក្រសាំង។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅមូលដ្ធានកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕

ដោយ៖ បងម៉េង ខ្មែរណូត