ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការនគរបាលខណ្ឌមានជ័យច្រានចោល និងបដិសេធទាំងស្រុងក្នុងការចោទប្រកាន់ថា រូបលោកបានទូរស័ព្ទរករឿង និងគំរាមគេឯង

    BY Khmernote Media May 9, 2021
    អធិការនគរបាលខណ្ឌមានជ័យច្រានចោល និងបដិសេធទាំងស្រុងក្នុងការចោទប្រកាន់ថា រូបលោកបានទូរស័ព្ទរករឿង និងគំរាមគេឯង

    រាជធានីភ្នំពេញ ៖ អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា ប្រកាសច្រានចោល និងបដិសេធទាំងស្រុង បន្ទាប់ពីមានលេខទូរស័ព្ទ069359757 អះអាងថាជារូបលោក ហេីយបានទូរស័ព្ទទៅរករឿង ពូឈឹម ម្ចាស់ឱសថបុរាណ ភ្នំទ្រទ្រង់ ហេីយគាត់បានថតវិដេអូទុកបង្ហោះលេីផេកឈ្មោះ “ឱសថបុរាណ ភ្នំទ្រទ្រង់” កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ដោយបានសរសេររៀបរាប់ដូច្នេះថា “ទម្លាយទៅកុំទុកទៀត បុគ្គលម្នាក់ខលមកខ្ញុំផ្ទាល់ (ពូឈឹម)ហើយតាំងខ្លួនជាអធិការខណ្ឌ័មានជ័យ!🙏🏼សូមស្តាប់ បែកស្លុយ ហួសចិត្ត ហ៊ានណាស់” ។

    បន្ទាប់ពីទទួលដំណឹងនេះ នាព្រឹកព្រលឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ អធិការនគរបាលខណ្ឌមានជ័យពិតប្រាកដ បានបដិសេធទាំងស្រុងក្នុងការចោទប្រកាន់ថា រូបលោកទូរស័ព្ទរករឿងអ្នកណានោះ ដោយបានសរសេររៀបរាប់លេីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឈ្មោះ Vimean Dara ដែលមានខ្លឹមសារទាំងស្រុងថា “មួយថ្ងៃៗរវល់រកតែពេលសម្រាកជួបជុំគ្រួសារគ្មានផង! បែជាមានអ្នកក្លាហានខាងណាទេ យកឈ្មោះអធិការខណ្ឌមានជ័យ មកប្រើជជែកគ្នារឿងអត់ប្រយោជន៍ ។ លឺថាគម្រាមគេទៀត??? មិនត្រឹមតែប៉ុណ្ណឹងទេ មានលោកទេវតាឱសថ មកសរសេរផុសពាក់ព័ន្ធជាមួយអធិការខណ្ឌមានជ័យទៀត សូមប្រើគំនិតរបស់លោកពិចារណាឡើងវិញមុនហ្នឹងផុស ។

    ឈប់បានឈប់ទៅ សូមកុំយកឈ្មោះខ្ញុំទៅពាក់ព័ន្ធទៅរឿងរបស់អស់លោកអី! ពេលវេលាខ្ញុំមានតម្លៃណាស់សម្រាប់បម្រើជាតិខ្ញុំ ពលរដ្ឋខ្ញុំ និងថ្នាក់ដឹកនាំ! ខ្ញុំមិនចង់ចំណាយពេលវេលាអត់ ប្រយោជន៍ជាមួយអស់លោកទេ! ។ ចំពោះម្ចាស់លេខ069359757 ដែលបានអះអាងថារូបគាត់ជាអធិការខណ្ឌមានជ័យគឺខ្ញុំសូមបដិសេធន៍ទាំងស្រុងលើករណីនេះ “ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: