ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនទីថ្មី នៃការបែងចែក “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”
BY Khmernote Media
May 12, 2021
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ខាងក្រោមនេះគឺជាផែនទីថ្មី បែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

