សិល្បៈ

តារាល្បីៗ នាំគ្នាបង្ហោះសារស្រែករកយុត្តិធម៌អោយ មាន ពេជ្ររីតា ដែលត្រូវបានឧកញ៉ាបំពាន

BY
Khmernote Media
May 12, 2021

រឿងរ៉ាវដ៏ល្បីកក្រើកពេញបណ្តាញសង្គម Facebook ត្រូវបានមហាជននិងអ្នកសិល្បៈជាច្រើនកំពុងចាប់អារម្មណ៍ក្រោយពេលលេចធ្លាយពាក្យបណ្តឹងមួយច្បាប់របស់កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដែលបានប្តឹងលើ ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង តែមិនបានសម្រេចដោយឧកញ៉ា រូបនោះបានបំពានរាងកាយរបស់យ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងប្តឹងនាងដាក់គុកថែមទៀត ដោយចោទថានាងបានលួចទូរស័ព្ទ និងប្រើហឹង្សាមកលើរូបលោក។

ជាក់ស្តែងនាពេលថ្មីៗនេះតារាល្បីៗឈ្មោះជាច្រើននៅក្នុងសង្គមសិល្បៈបាននាំគ្នាបង្ហោះសារស្រែករកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ដែលត្រូវបានឧកញ៉ាបំពានរាងកាយ ដោយពួកគេបានភ្ជាប់ Hastage ថា៖ “#stopviolenceagainstwomen #JusticeForWoman #JusticeForYubi #ReleaseYubi”៕

Share This Post: