លេចធ្លាយរូបរាង Mate 20 មានក្បាលឆកតូចជាងមុន កាមេរ៉ា៣គ្រាប់ និងទំហំថ្មយក្ស
- August 22, 2018
P20 Pro ស្មាតហ្វូនកាមេរ៉ា៣គ្រាប់របស់ក្រុមហ៊ុន Huawei ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយឥលូវនេះលិចលឺព័ត៌មានថា Huawei នឹងបញ្ចេញស្មាតហ្វូនមួយម៉ូដែលទៀតបំពាក់កាមេរ៉ា៣គ្រាប់ដែរ គឺ Huawei Mate 20 ដែលទំនងជាបង្ហាញខ្លួននៅខែតុលាខាងមុខនេះ។
ស្រាប់តែពេលថ្មីៗនេះ លេចធ្លាយរូបរាងរបស់ Mate 20 ព្រោងព្រាតនៅលើអិនធើណេតតែម្តង។ តាមរយៈព័ត៌មានលេចធ្លាយនោះបង្ហាញឲ្យឃើញថា Mate 20 មានក្បាលឆកកាន់តែតូចជាម៉ូដែលចាស់ៗ និងមានអេក្រង់លាតស្ទើរតែពេញផ្ទៃខាងមុខតែម្តង ចំណែកនៅផ្នែកខាងក្រោយវិញមានផ្ទៃកញ្ចក់សុទ្ធ និងមានបំពាក់កាមេរ៉ា៣គ្រាប់ដូច P20 Pro ដែរ។
ដោយសារតែ Mate 20 ប្រើផ្ទៃកញ្ចក់នៅខាងក្រោយ ដូច្នេះវានឹងក្លាយជាស្មាតហ្វូនរបស់ Huawei ដំបូងគេ ដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្មឥតខ្សែ (Wireless Charge) ចំណែកកម្លាំងម៉ាស៊ីនវិញ Mate 20 មានអេក្រង់ 6.3-inch (2244 x 1080 pixel) ប្រើកញ្ចក់ AMOLED បំពាក់បន្ទះឈីប Kirin 980 មាន RAM ទំហំ 6GB និងទំហំថ្ម 4,200mAh៕
អត្ថបទ៖ ឌី
ប្រភព៖ gsmarena
- Share This Post:












