កូវីដ-១៩
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ៩យប់នេះ រកឃើញវិជ្ជមាន ១៦៨នាក់ជាចំនួនបន្តថយចុះនៅភ្នំពេញ
BY Khmernote Media
May 12, 2021
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញបានបន្តធ្លាក់ចុះមកត្រឹមជាង២០០នាក់ប្រចាំថ្ងៃរយៈពេល៤ថ្ងៃជាប់គ្នា ហើយសម្រាប់ថ្ងៃនេះបើគិតត្រឹមម៉ោង ៩:០០នាទីយប់នេះ អ្នកវិជ្ជមានកូវីដ-១៩ រកឃើញចំនួន១៦៨នាក់ចំពោះអ្នករាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះបានបង្ហោះសារនៅលើ Facebook ថា៖ “គិតត្រឹមម៉ោង ៩:០០នាទីយប់ សម្រាប់រាជធានីភ្នំពេញថ្ងៃទី ១២/០៥/២១ នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលជាលេខធ្លាក់ចុះបន្ថែមទៀតគួរអោយកត់សម្គាល់ បន្ទាប់ពីតួរលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ”៕
