Google, Apple និងក្រុមហ៊ុនយក្សជាង១០ផ្សេងទៀត រើសបុគ្គលិកចូលធ្វើការលែងគិតលើសញ្ញាប័ត្រហើយ
ជាធម្មតាអ្នកធ្លាប់បានដឹងថា ទាល់តែអ្នករៀនបានសញ្ញាប័ត្រពីសាកលវិទ្យាល័យទើបអាចរកការងារនៅតាមក្រុមហ៊ុនធំៗបាន។ យ៉ាងណាក្តីពេលនេះមានក្រុមហ៊ុនធំៗមួយចំនួននៅអាមេរិកលែងត្រូវឲ្យបុគ្គលិកទាល់តែមានសញ្ញាប័ត្រពីសាកលវិទ្យាល័យទើបអាចចូលបម្រើការងារបាន ព្រោះក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាច្រើន និងមានអ្នកជំនាញគ្រប់គ្រាន់រួចហើយ ដូចនេះក្រុមហ៊ុនមិនចង់បានអ្នកមានសញ្ញាប័ត្រទៀតទេ ព្រោះអស់ការចំនាយច្រើន ខណៈដែលអ្នកគ្មានសញ្ញាប័ត្រពីសាកលវិទ្យាល័យក៏អាចធ្វើការងារទាំងនោះបានដូចគ្នា។ ក្រុមហ៊ុនទាំងនោះរួមមាន៖
១.ក្រុមហ៊ុន Google
២.ក្រុមហ៊ុន Ernst & Young (EY)
៣.ក្រុមហ៊ុន Penguin Random House
៤.ក្រុមហ៊ុន Costco Wholesale
៥.ក្រុមហ៊ុន Whole Foods
៦.ក្រុមហ៊ុន Hilton
៧.ក្រុមហ៊ុន Publix
៨.ក្រុមហ៊ុនផលិតទូរស័ព្ទ Apple
៩.ក្រុមហ៊ុនលក់កាហ្វេ Starbucks
១០.ក្រុមហ៊ុន Nordstrom
១១.ក្រុមហ៊ុន Home Depot
១២.ក្រុមហ៊ុន IBM
១៣.ធនាគារអាមេរិក Bank of America
១៤.ក្រុមហ៊ុន Chipotle
១៥.ក្រុមហ៊ុន Lowe’s ៕
អត្ថបទ៖ ភក្តី
ប្រភព៖ cnbc