ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុងប៉ោយប៉ែត មានអ្នកជំងឺកូវីដ ១នាក់ទៀតបាត់បង់ជីវិត ដែលនេះជាករណីទី៤ហើយ

    BY Khmernote Media May 13, 2021
    ក្រុងប៉ោយប៉ែត មានអ្នកជំងឺកូវីដ ១នាក់ទៀតបាត់បង់ជីវិត ដែលនេះជាករណីទី៤ហើយ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ ម្នាក់ទៀតបានស្លាប់ ឈ្មោះ យឹម យឿន ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះជាករណីទី៤ហើយ ដែលមានប្រជាពលរដ្ឋបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែត។

    រដ្ឋបាលក្រុងសូមសំដែងនូវការសោកស្តាយនិងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ទាំងអស់គ្នា៕

    Share This Post: