អ៊ីរ៉ង់បង្អួតយន្តចម្បាំងស៊េរីថ្មីរបស់ខ្លួន ដែលផលិតដោយខ្លួនឯង
អ៊ីរ៉ង់៖ បើយោងតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានឲ្យដឹងថា ពេលនេះអ៊ីរ៉ង់អាចផលិតយន្តចម្បាំងដោយខ្លួនឯងបានហើយ ជាមួយនឹង សមត្ថភាពខ្លាំងមិនធម្មតា។ ក្នុងពិធីដាក់បង្ហាញយន្តចម្បាំង ដែលផលិតក្នុងស្រុកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានា ធិបតីអ៊ីរ៉ង់លោក Hassan Rouhani ផងដែរ។ យន្តហោះចម្បាំងរបស់អ៊ីរ៉ង់ត្រូវបានគេហៅថា Kowsar ហើយវាអាចត្រូវបានគេប្រើក្នុងបេសកកម្ម ឬប្រើប្រាស់ជាយន្តហោះជំនួយក្នុងដែនអាកាស ដែលមានរយៈចម្ងាយខ្លីៗ។
បើយោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់បានឲ្យដឹងថា យន្តហោះចម្បាំង Kowsar មិនត្រឹមតែបានផ្តល់នូវមោទនភាព ចំពោះប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ តែវាក៏បានជួយបន្ថែមឥទ្ធិពលដល់វិស័យយោធារបស់អ៊ីរ៉ង់បានផងដែរ។ សម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ការផលិតបានយន្តហោះចម្បាំងនេះបានបង្ហាញថា អ៊ីរ៉ង់បានបោះជំហ៊ានទៅមុខមួយកម្រិតទៀតទាំងក្នុងវិស័យយោធា និងវិស័យបច្ចេកវិទ្យា៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN

