កូវីដ-១៩

ថ្ងៃនេះ ឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៦២,២៧២ ករណី និងមរណភាពជាង ៤,០០០ ករណីបន្ថែមទៀត

BY
autoadmin
May 13, 2021

ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ៣៦២,២៧២ ករណី និងការស្លាប់បន្ថែមចំនួន ៤,១២០ ករណី នៅក្នុងរយៈពេល​ ២៤ ម៉ោងចុងក្រោយនេះ ខណៈដែលវាគឺជាថ្ងៃទី៤មកហើយ ដែលប្រទេសនេះមានករណីប្រចាំថ្ងៃតិចជាង ៤០០,០០០ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ ថ្វីបើប្រទេសនេះមានការថយចុះករណីថ្មីៗ ប៉ុន្តែតួលេខប្រចាំថ្ងៃរបស់ឥណ្ឌា នៅតែមានចំនួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

ដូច្នេះចំនួនករណីនៃការឆ្លង និងមរណភាពថ្មីៗដែលត្រូវបានកត់ត្រាសម្រាប់ថ្ងៃនេះ បានធ្វើឱ្យឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ២៣.៧ លានករណី និងការស្លាប់ចំនួន ២៥៨,៣១៧ ករណី ចាប់តាំងពីជំងឺនេះមានវត្តមាននៅប្រទេសឥណ្ឌា។ ករណីប៉ុន្មានថ្ងៃនេះមានការថយចុះពីសប្ដាហ៍មុនពិតមែន ប៉ុន្តែអ្នកជំនាញនៅតែជឿជាក់ថា តួលេខពិតប្រាកដអាចមានច្រើនជាងនេះពី ៥ ទៅ ១០ដង ហើយស្របពេលដែលការឆ្លងបច្ចុប្បន្នបានវាយប្រហារទៅដល់តំបន់ជនបទ វាគឺពិបាកក្នុងការកត់ត្រាតួលេខឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: