ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកជំងឺកូវីដ ២នាក់ធ្លាប់ទៅមន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ ហើយមានអ្នកប៉ះពាល់ផ្ទាល់ ២នាក់ និងអ្នកប៉ះពាល់ប្រយោល ៤ នាក់ មិនទាន់បានទៅយកសំណាកនៅឡើយ
BY Khmernote Media
May 13, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅមន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល នៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ចំនួន ២នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៤ នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
