ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្អូនដែលទិញកាហ្វេនៅ ហាងកាហ្វេ អាម៉ាហ្សូន សាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា) ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែឧសភា សូមតាមដានសុខភាព ដោយសារបុគ្គលិកឆុងកាហ្វេ វិជ្ជមានកូវីដ១៩

    BY Khmernote Media May 13, 2021
    បងប្អូនដែលទិញកាហ្វេនៅ ហាងកាហ្វេ អាម៉ាហ្សូន សាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា) ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែឧសភា សូមតាមដានសុខភាព ដោយសារបុគ្គលិកឆុងកាហ្វេ វិជ្ជមានកូវីដ១៩

    យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា៖ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញកាហ្វេនៅ ហាងកាហ្វេ អាម៉ាហ្សូន សាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា)​ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។

    មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការខាងផ្នែកឆុងកាហ្វេ នៅទីតាំងខាងលើនេះ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    Share This Post: