កូវីដ-១៩
កុំទាន់អរ ! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ក្នុងមួយសប្តាហ៍ចុងក្រោយនេះ អ្នកវិជ្ជមានកូវីដ-១៩ ដែលរកឃើញនៅតំបន់លឿង មានច្រើនជាងគេ
BY Khmernote Media
May 14, 2021
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះបានអោយដឹងថា៖
ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ✅ អ្នកឆ្លងមេរោគ #កូវីដ១៩ ថ្មី នៅ #រាជធានីភ្នំពេញ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុង
🟡 តំបន់លឿង៖ ៥០.០៧%
🔴 តំបន់ក្រហម៖ ៣២.១៩%
🟠 តំបន់លឿងទុំ៖ ១៤.៣៤%
🟢 តំបន់ផ្សេងទៀត៖ ៣.៤%
🙏 សូមបងប្អូន បន្តចូលរួមពាក់ម់ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង!!

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៥៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៣៤៨នាក់ និងបាត់បង់ជីវិត៥នាក់ទៀត៕
