សិល្បៈ

លោក វណ្ណា ស័ក្តិ បញ្ជាក់តាមទូរស័ព្ទអំពីស្ថានភាពរបស់អ្នកម្តាយ ណយ សំណាង ក្រោយមានវិជ្ជមានកូវីដ១៩ (មានវីដេអូ)

BY
Khmernote Media
May 14, 2021

តារាកំប្លែងជើងចាស់ល្បីឈ្មោះគឺលោកយាយ ណយ សំណាង បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ដោយខណៈពេលនេះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលដោយឃើញមានកូនប្រុសរបស់គាត់គឺលោក វណ្ណា ស័ក្តិ បានធ្វើដំណើរទៅជាមួយផងដែរ។ ក្នុងនោះដែរលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបញ្ជាក់នៅលើ Facebook របស់លោកថា “តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា ស័ក្តិ ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ថា លោកយាយបានឆ្លងជំងឺកូវីដ19! សូមទេវតាតាមជួយថែរក្សាលោកយាយឲ្យឆាប់ជាសះស្បើយ”។

តាមរយៈកិច្ចសំភាសន៍របស់ លោក វណ្ណា ស័ក្តិ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោកយាយ ណយ សំណាងមានអាការៈរៀងហត់ ២-៣ថ្ងៃ និងឈឺបំពង់ក ហើយពេលនេះតារាកំប្លែងជើងចាស់រូបនេះកំពុងតែសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដនៅម្តុំជិត AEON 2 ឥលូវនេះស្ថានភាពរបស់លោកយាយ ណយ សំណាង មានអាការៈធូរស្បើយបន្តិច ក្រោយគ្រូពេទ្យបានដាក់អុកស៊ីសែនឲ្យ។ សូមស្តាប់កិច្ចសំភារៈខាងក្រោម៖

Share This Post: