ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកនៅណាមាននារីបែបនេះ! សុខចិត្តសុំមិត្តប្រុសរៀបការ ហើយមានទាំងរថយន្តទំនើប និងលុយមួយវ៉ាលីទៀត ចុងក្រោយបែរជាត្រូវខកចិត្តខ្មាស់គេទៅវិញ (មានវីដេអូ)

    BY Khmernote Media August 23, 2018
    រកនៅណាមាននារីបែបនេះ! សុខចិត្តសុំមិត្តប្រុសរៀបការ ហើយមានទាំងរថយន្តទំនើប និងលុយមួយវ៉ាលីទៀត ចុងក្រោយបែរជាត្រូវខកចិត្តខ្មាស់គេទៅវិញ (មានវីដេអូ)

    ចិន៖ ស្ត្រីជាកូនអ្នកមានម្នាក់បានរៀបចំសុំមិត្តប្រុសរបស់នាងរៀបការ ដោយមានទាំងរថយន្តទំនើប និងលុយជាច្រើនផង នៅលើស្ពានកញ្ជក់ដ៏ខ្ពស់មួយ តែនាងត្រូវខកចិត្តយ៉ាងខ្លាំង ព្រោះតែមិនប្រុសរបស់នាងខ្លាចទីខ្ពស់ និងមិនហ៊ានដើរទៅរកនាងនោះទេ។ ស្រ្តីជាកូនអ្នកមាន និងក្លាហានហ៊ានសុំមិត្តប្រុសរៀបការមុននេះមានឈ្មោះថា Xiao Jing អាយុ២៣ឆ្នាំ ហើយមិត្តប្រុសដែលនាងសុំរៀបការជាមួយនោះមានឈ្មោះថា Xiao Yu មានអាយុ២៣ឆ្នាំដូចគ្នា។

    ទីតាំងដែលនាងបានរៀបចំកម្មវិធីសូមមិត្តប្រុសរៀបការនេះគឺនៅលើស្ពានកញ្ចក់ Xinmi មានកម្ពស់៣០ម៉ែត្រ ស្ថិតនៅក្នុង ខេត្ត Henan ប្រទេសចិន។​ ក្នុងវីដេអូបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់នាង Xiao Jing ស្លៀកពាក់រ៉ូបរៀបការឈរនៅក្បែររថយន្តមួយគ្រឿង រួមជាមួយលុយមួយវ៉ាលីផង និងបាននិយាយទៅកាន់មិត្តប្រុសនាងថា នាងចង់រៀបការជាមួយនឹងគាត់ ហើយគាត់គ្រាន់តែដើរមក ជិតនាង និងឆ្លើយថា យល់ព្រម គឺគ្រប់គ្រាន់ហើយ។

    យ៉ាងណាក្តី មិត្តប្រុសរបស់នាងមិនហ៊ានដើរទៅជួបនាងនោះទេ បើទោះជាមានមិត្តភក្តិចាប់អូសដៃយ៉ាងណាក៏ដោយក៏គាត់នៅតែមិនហ៊ានដើរទៅដែរ។ ចុងក្រោយនាង Xiao Jing បានត្រឹមតែឈរខកចិត្ត ជាមួយនឹងភាពខ្មាស់អៀននៅលើស្ពាននោះតែម្នាក់ឯង៕

    https://www.youtube.com/watch?time_continue=54&v=YdKM-qn3JSY

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay