ខ្មែរណូត

ស្វែងរក

  • PR

    Royal Enfield បើកបង្ហាញម៉ូដែលថ្មីស្រឡាង Meteor 350cc ជាមួយតម្លៃនិងការផ្តល់ជូនពិសេស

    BY Liny Chan May 15, 2021
    Royal Enfield បើកបង្ហាញម៉ូដែលថ្មីស្រឡាង Meteor 350cc ជាមួយតម្លៃនិងការផ្តល់ជូនពិសេស

    បើទោះបីជាមានការជាប់គាំង និងភ័យខ្លាចជាមួយនឹងការកើនឡើងនៃករណីឆ្លងវីរុស Covid 19 ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ Royal Enfield នៅតែរក្សាជំហរ និងធ្វើការបត់បែនបាន ដោយផ្អែកលើតម្រូវការរបស់ទីផ្សារ។ ក្រុមហ៊ុននៅតែមានជំនឿចិត្តថា ការលក់នឹងបន្តកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារទោះបីជាមានបញ្ហាខ្លះៗរបស់ Covid-19 និងបំរែបំរួលនៃសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរយីហោ Royal Enfield មានសុទិដ្ឋិនិយមជានិច្ចថាការចាប់អារម្មណ៍របស់មនុស្សជុំវិញពិភពលោកនិងងាកមករកជាមួយនឹងម៉ូតូឌីហ្សាញដែលចំណាយថវិការតិចជាងម៉ូតូដែលផលិតដោយគូប្រជែង ហើយនិងទាក់ទាញក្រុមអ្នកជិះម៉ូតូវ័យក្មេងឱ្យក្រឡេកមើលម៉ូតូបែប cruiser, Meteor 350cc នេះផងដែរ។

    Meteor 350cc មានឈ្មោះចេញពីនិមិត្តរូបមួយនៃម៉ូតូ Royal Enfield ដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ ១៩៥០។ វាត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំ ១៩៥២ ហើយ Meteor នេះផងដែរជាម៉ូតូដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈពេលជាយូរឆ្នាំ។ Royal Enfield Meteor 350 ថ្មី ដូចទៅនឹង Meteor ជំនាន់មុនដែរ ដោយភ្ជាប់មកជាមួយស្ទីលរបស់ Royal Enfield ហើយបន្ថែមនូវអ្វីថ្មីជាច្រើននិងត្រូវបានកំណត់ថាជាម៉ាស៊ីនដ៏អស្ចារ្យមួយសម្រាប់សម័យកាលបច្ចុប្បន្ននេះ។

    ជាមួយនឹងការមកដល់ប្រទេសកម្ពុជាលើកដំបូង Meteor 350cc ត្រូវបានផ្តល់ជូនជាមួយនឹងតម្លៃនិងប្រមូលសិនពិសេសដែលធ្វើអោយអតិថិជនមានទំនោរចិត្តនិងនិងទទួលយកម៉ូដែល Royal Enfield ថ្មីនេះកាន់តែងាយស្រួលនិងលឿនជាងមុន។ Meteor 350 នេះមានម៉ូដ ៣ប្រភេទដែលអាចជ្រើសរើសបានដូចជា Stella, Fireball និង Supernova ហើយចាប់ផ្តើមជាមួយតំលៃ ៤០០០ដុល្លារនិងការបញ្ចុះតំលៃ ២០០ដុល្លារ ជាមួយនឹងការផ្ដល់ជូនផ្លាកលេខម៉ូតូផងដែរ។ ក្រៅពីនេះអតិថិជនអាចទទួលបានការប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន ដូច្នេះពួកគេគ្មានការព្រួយបារម្ភ ដោយអ្វីៗបានត្រៀមរួចរាល់ នៅពេលដែលអ្នកទទួលយកម៉ូតូ Royal Enfield សម្រាប់ការធ្វើដំនើរប្រចាំថ្ងៃ។ សម្រាប់ពត៌មានលម្អិតសូមអញ្ជើញ មកទស្សនាបន្ទប់តាំងបង្ហាញ Royal Enfield នៅមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស ៧ មករា ឬ លោកអ្នកអាចកក់ការបើកសាកល្បងជាមុន តាមរយៈ https://www.royalenfield.com/kh/en/forms/book-test-ride/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay