ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលក្រុងសិរីសោភ័ណ ប្រកាសស្វែងរកអ្នករត់ម៉ូតូឌុបរូបនេះ ដោយសារធ្លាប់ដឹកបុរសដែលបាត់បង់ជីវិតហើយតេស្តឃើញវិជ្ជមាន មកផ្ទះសំណាក

    BY Khmernote Media May 15, 2021
    រដ្ឋបាលក្រុងសិរីសោភ័ណ ប្រកាសស្វែងរកអ្នករត់ម៉ូតូឌុបរូបនេះ ដោយសារធ្លាប់ដឹកបុរសដែលបាត់បង់ជីវិតហើយតេស្តឃើញវិជ្ជមាន មកផ្ទះសំណាក

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ រដ្ឋបាលក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា  ក្នុងនាមរដ្ឋបាលក្រុងសិរីសោភ័ណ សូមអំពាវនាវដល់បុរសជាអ្នករត់ម៉ូតូឌុប ដែលបានដឹកបុរសដែលដេកស្លាប់នៅផ្ទះសំណាក អ៉ឹមប៊ី (ខាងត្បូងសួនមានជ័យ) ក្រោយមកតេស្តឃើញវិជ្ជមានកូវីដ-១៩។ អាជ្ញាធរអំពាវនាវដល់បុរសខាងលើ ដែលមានម៉ូតូស្លាកលេខ បាត់ដំបង 1AG 2131 ចូលរួមសហការជាមួយអាជ្ញាធរ ផ្តល់សំណាក តេស្តរកជម្ងឺកូវីដ-១៩ ក្រោយមានការជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលស្លាប់រកឃើញវិជ្ជមាន។

    មួយវិញទៀត បើបងប្អូនបានស្គាល់បុរសខាងលើ សូមទាក់ទងមកអាជ្ញាធរ ដើម្បីយកសំណាកមកវិភាគ និងធ្វើចត្តាឡីស័ក។ សូមជួយសៀរ ព័ត៌មាននេះដើម្បីឲ្យសាមីខ្លួនបានដឹង និងសហការជាមួយអាជ្ញាធរ៕

    Share This Post: