ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បាត់បង់ជីវិតនៅផ្ទះសំណាក់​ និងអាហារដ្ឋាន​ អ៉ឹម ប៊ី​ តេស្តឃេីញវិជ្ជមានកូវីដ-១៩​ និងបានរកឃេីញករណីវិជ្ជមាន​ទៅលេីបុរសជនជាតិថៃម្នាក់​ អាជ្ញាធរ​កំពុងប្រមូលអ្នកពាក់ព័ន្ធបន្តដេីម្បីធ្វេីសំណាកបន្ត

    BY Khmernote Media May 15, 2021
    បុរសម្នាក់បាត់បង់ជីវិតនៅផ្ទះសំណាក់​ និងអាហារដ្ឋាន​ អ៉ឹម ប៊ី​ តេស្តឃេីញវិជ្ជមានកូវីដ-១៩​ និងបានរកឃេីញករណីវិជ្ជមាន​ទៅលេីបុរសជនជាតិថៃម្នាក់​ អាជ្ញាធរ​កំពុងប្រមូលអ្នកពាក់ព័ន្ធបន្តដេីម្បីធ្វេីសំណាកបន្ត

    បន្ទាយមានជ័យ​ ៖​ មានករណីបុរសជនជាតិខ្មែរម្នាក់បានដេកស្លាប់​ នៅផ្ទះសំណាក់​ និងអាហារដ្ឋាន​ អ៉ឹម ប៊ី​ ស្ថិតភូមិ៣​ សង្កាត់​ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ កាលពីយប់ថ្ងៃទី១៤​ ខែឧសភា​ អាជ្ញាធរបានធ្វេីតេស្តលេីសព​ លទ្ធផលរកឃេីញវិជ្ជមាន​ កូវីដ-១៩។ ក្រោយពីមានលទ្ធផលរកឃេីញវិជ្ជមាន​ អាជ្ញាធក្រុងសិរីសោភ័ណ​ បានចុះប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់​ និងប្រយោល​ ដែលមកស្នាក់នៅក្នុងផ្ទះសំណាក់​ខាងលេី​ចំនួន២១នាក់​(ស្រី​០៦នាក់​)​ ក្នុងនោះមានជនជាតិខ្មែរ​ចំនួន​០៩នាក់​(ស្រីចំនួន០២នាក់),​ ជនជាតិថៃចំនួន​១០នាក់​ (ស្រី​ចំនួន​០៣​នាក់),​ ជនជាតិចិនចំនួន០១​នាក់​(ប្រុស)​ និងបុគ្គលិក​ នៅផ្ទះសំណាក់​មានចំនួន០៥នាក់(​ស្រី​០១នាក់)​។

    បន្ទាប់ពីបានយកសំណាកធ្វេីតេស្តរហ័ស​(Rapid Test)​ លទ្ធផលឃេីញវិជ្ជមានកូវីដ-១៩ម្នាក់​ លេីបុរសជនជាតិថៃ​ ឈ្មោះ​ អាប់​ ភីស៊ិត​ ប្រុស​ អាយុ២៣ឆ្នាំ​។ បុរសជនជាតិថៃខាងលេី​ មកពីថៃ​កាលថ្ងៃទី២០​ ខែមេសា​ កន្លងទៅ​ ហេីយក៏បានធ្វេីចត្តាឡីស័ក​ (នៅភ្នំពេញ)​ នឹងបានមកសំណាក់នៅផ្ទះសំណាក់នៅថ្ងៃទី១០​ ខែឧសភា​។

    ទន្ទឹមនឹងជាមួយ​ អាជ្ញាធរ​ ក៏កំពុងតែស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្ត​ ដេីម្បីយកសំណាកធ្វេីតេស្តបន្ត​។ ហេីយអាជ្ញាធរ​ក៏បានអំពាវនាវដល់​ អ្នកដែលធ្លាប់ចេញ-ចូលផ្ទះសំណាក់ខាងលេីចូលរួមសហការជាមួយអាជ្ញាធរ​ ដេីម្បីផ្តល់សំណាករកជម្ងឺកូវីដ-១៩។

    បុរសដែលស្លាប់​ នឹងរកឃេីញមានវិជ្ជមានកូវីដ-១៩នោះ​ មានឈ្មោះ​ វឿន​ ចាន់ទីន​ ភេទប្រុស។ ដោយឡែកនៅព្រឹកថ្ងៃទី១៥​ ខែឧសភា​ ក្រុមគ្រូពេទ្យ​បានធ្វេីការវេចខ្ចប់សព​ តាមលក្ខណៈបច្ចេកទេស​ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្ទះសំណាក់ខាងលេី​ យកសពទៅកន្លែងបូជាដែលអាជ្ញាធរបានរៀបចំ។ ចំពោះផ្ទះសំណាក់ខាងលេី បានសម្រេចបិទទីតាំងផ្ទះសំណាក់​ និងអារហារដ្ឋាន​ អ៉ឹម​ ប៊ី​ ជាបណ្តោះអាសន្នផងដែរ៕​

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: