កូវីដ-១៩

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៦ករណី បន្ថែមទៀតនៅរសៀលថ្ងៃសៅរ៍នេះ

BY
autoadmin
May 15, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃរសៀលសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១៦ ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីថ្មីសម្រាប់ថ្ងៃនេះ មានករណីចំនួន ៩ ត្រូវបានកត់ត្រានៅក្នុងខេត្ត Bac Giang, នៅក្រុង Dien Bien (២ករណី) ទីក្រុងហាណូយ (២ករណី) និងនៅខេត្ត Bac Ninh, Ha Nam និង Hung Yen ម្នាក់ៗមាន ១ ករណី។

ដូច្នេះចំនួនតួលេខសម្រាប់ថ្ងៃនេះ បាននាំឱ្យចំនួនឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា កើនឡើងដល់ ៨២៤ ករណី ដែលចេញពីទីក្រុង និងខេត្តចំនួន ២៦ ទូទាំងប្រទេស។ យ៉ាងណាក៏ដោយចំនួនអ្នកវ៉ាក់សាំងបង្ការ COVID-19 របស់ប្រទេសនេះក៏បានកើនឡើងផងដែរ ដោយគិតមកទល់ពេលនេះ មានមនុស្សជាង ៩៦៩ ០០០ នាក់ ឬប្រហែល ១ ភាគរយ នៃប្រជាជនសរុបរបស់ប្រទេស បានចាក់វ៉ាក់សាំងការពាររួចរាល់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: