សង្គម

ប្រឡងបាក់ឌុបទាល់តែទទួលបានពិន្ទុចាប់ពីប៉ុណ្ណេះឡើងទៅ ទើបជាប់

BY
Khmernote Media
August 22, 2018

កាលពីម្សិលមិញនេះ ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ បានបញ្ចប់ដោយជោគជ័យ និងរលូន បើទោះបីជាមានបេក្ខជនមួយចំនួនបំពាននឹងបំរាមរបស់ក្រសួង ហើយបេក្ខជនមួយចំនួនមានបញ្ហាសុខភាពអំឡុងពេលប្រឡងក៏ដោយ។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនារសៀលថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងៗទៀតនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង។

ជាមួយនេះផងដែរ ក្រសួងក៏បានបញ្ជាក់សារថ្មីម្តងទៀតដែរថា ដើម្បីប្រឡងជាប់បាក់ឌុប បេក្ខជនទាំងអស់ត្រូវមានពិន្ទុចាប់ពី ២៣៧ឡើងទៅ ដោយរបប​ពិន្ទុ​ប្រឡង​អតិបរមា ៥០០ពិន្ទុ ប៉ុន្តែ​ដោយ​មុខ​វិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យក​ត្រឹម ២៣៧ពិន្ទុ ជាប់៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

Share This Post: