ព័ត៌មានជាតិ
រដ្ឋបាលស្រុកព្រៃកប្បាស រកឃើញអ្នកជំងឺកូវីដ ចំនួន១៣នាក់ កាលពីយប់មិញនេះ
BY Khmernote Media
May 15, 2021
ខេត្តតាកែវ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលស្រុកព្រៃកប្បាស បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ១៣នាក់ ដែលក្រុមគ្រូពេទ្យបានរកឃើញ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ បុគ្គលទាំង ១៣នាក់ អាជ្ញាធរបានដាក់អោយធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កបឋមសិក្សាម៉ារុយ៉ាម៉ាគោកកញ្ចាប ឃុំពោធិ៍រំចាក និងបានយកសំណាកធ្វើតេស្តកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយឧបករណ៍តេស្តរហ័ស ក៏បានទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។

អាស្រ័យដូចបានគោរពជម្រាបខាងលើនេះ រដ្ឋបាកស្រុក សូមធ្វើការអំពាវនាវដល់សាធារណជនគ្រប់ៗរូប ឲ្យបានជ្រាប ជាពិសេសចំពោះអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ បុគ្គលវិជ្ជមានកូវីដ សូមប្រញាប់រួសរាន់ផ្ដល់ព័ត៌មានដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរភូមិ ឃុំ ដើម្បីពិនិត្យយកសំណាកស្វែងរកជំងឺកូវីដ-១៩ ៕

ប្រភព៖ រដ្ឋបាលស្រុកព្រៃកប្បាស