ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនឧកញ៉ា ឃន ឈុនដារ៉ា ថៅកែ Koi និង Tube cafe ជាកូនប្រសាររបស់ឧកញ៉ា ហៀ សៀ ដោយសារជួលមនុស្សធ្វើរឿងមួយនេះ ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា

    BY Khmernote Media May 15, 2021
    ចាប់ខ្លួនឧកញ៉ា ឃន ឈុនដារ៉ា  ថៅកែ Koi និង Tube cafe ជាកូនប្រសាររបស់ឧកញ៉ា ហៀ សៀ ដោយសារជួលមនុស្សធ្វើរឿងមួយនេះ ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា

    មុននេះបន្តិចនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

    ជនដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសគឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។ មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ឱ្យដឹងថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា៕ ប្រភព៖ Freshnews

     

    Share This Post: