ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កាលពីយប់មិញ ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកប្រជាពលរដ្ឋរស់នៅក្រោយផ្សារឯករាជ្យ១ សរុប ៧៤៤នាក់ រកឃើញមានវិជ្ជមាន ៣៩នាក់

    BY Khmernote Media May 17, 2021
    កាលពីយប់មិញ ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកប្រជាពលរដ្ឋរស់នៅក្រោយផ្សារឯករាជ្យ១ សរុប ៧៤៤នាក់ រកឃើញមានវិជ្ជមាន ៣៩នាក់

    យោងតាមការបញ្ជាក់ពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា នៅផ្សារឯករាជ្យ១ ខណ្ឌពោធិសែនជ័យ កាលពីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤នាក់ មានវិជ្ជមាន ៣៩នាក់។

    ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបានដាក់ចេញ៕

    Share This Post: